បញ្ជូនខ្លួនអនុប្រធានមន្ទីរគ្រឿងញៀនម្នាក់ គឺ ឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និងបក្ខពួក៤នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណីគ្រឿងញៀនរាប់រយគីឡូ

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនមន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន និង បក្ខពួក៤នាក់ទៀត នារសៀលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ ២០២៣ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនរាប់រយគីឡូ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់ឲ្យដឹងថា មានមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។

ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការណ៍ពិតឲ្យដឹងនៅឡើយទេ។

បច្ចុប្បន្ន មន្ត្រីពាក់ផ្កាយ២ និងបក្សពួក ៤នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយប៉ុន្តែ តំណាងអយ្យការមិនទាន់បានបើកការស៊ើបសួរនៅឡើយ រង់ចាំព្រឹកថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ២០២៣ស្អែកនេះ។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News