អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន៖ អ្នកធំ​មួយ​ចំនួន​មាន​អារម្មណ៍មិនល្អ និង​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេ​ស បន្ទាប់​ពី​ពួក​គេ​បាន​ចេញពី​តំណែង​

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក ខៀវ ក​ញ៉ា​រី​ទ្ធ បាន​សរសេរ​ថា «​ថ្ងៃមុន​ជួប​មិត្ត​ម្នាក់​ដែល​ឈប់​ធ្វើ «​មេ​» គេ​ដូច​ខ្ញុំ​ដែរ តែ​គាត់​ថា គាត់​មាន​អារម្មណ៍​មួរ​ម៉ៅ និង stress កូនចៅ​មិន​ដែល​មក​សួរសុខទុក្ខ មិន​ដែល​អើពើ ហើយ​គាត់​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បានជា​ខ្ញុំ​មិន​មាន​អារម្មណ៍​ដូច​គាត់?​»​។

លោក​បាន​និយាយ​បន្ត​ទៀត​ថា «​ខ្ញុំ​ប្រាប់​ថា ពេល​នៅ​ជា​សិស្ស គ្រាន់តែ​ប្រឡង​ចប់​ភ្លាម ទោះជា​មិន​ទាន់​មាន​លទ្ធផល​ចេញ​យ៉ាងណា​ក្តី ខ្ញុំ​រៀប​សៀវភៅ​ទាំងអស់​ដាក់​ចូល​ប្រអប់ ទុក​តុ​នៅ​ទំនេរ​ស្អាត​អោយ​ដាច់​ចេញពី​ការ​រៀនសូត្រ​ចាស់​។ ពេល​មក​ដល់​អាយុ​នេះ ខ្ញុំ​មិន​ដែល​សម្លឹង​មើល​ទ្វារ​ដែល​បិទ​ទេ ខ្ញុំ​សម្លឹង​មើល​ទ្វារ​ដែល​កំពុង​បើក​ថ្មី​វិញ ហេតុនេះ​មិន​មាន​ពេល stress ទេ​!»​។

ដូច្នេះ មនុស្ស​គ្រប់​គ្នា​មិន​ត្រូវ​សម្លឹង​មើល​អតីត​កាលដែល​ត្រូវ​បាន​បិទ​បញ្ចប់​ទេ គេ​ត្រូវ​សម្លឹង​មើល​អនាគតកាល​ថ្មី​មួយ​ដែល​ពោរពេញ​ដោយ​ឱកាស និង​សេចក្តីសុខ​តាម​រយៈ ការ​ប្រតិបត្តិ​របស់​យើង​។ មានការ​ងារ​ជា​ច្រើន​ដែល​មនុស្ស​ម្នាក់​ៗ​អាច​ធ្វើ​បាន ដើម្បី​ខ្លួនឯង និង​សង្គម​។

ដូច្នេះ ចូរ​អ្នក​សម្លឹង​មើល​ទ្វារ​ដែល​បើក​ថ្មី​នៅ​នឹង​មុខ ហើយ​កុំ​ងាក​ក្រោយ​សម្លឹង​មើល​ទ្វារ​អតីត​កាលដែល​បាន​បិទ​ទៅ​ហើយ​។

នៅ​ក្នុង​សង្គម​ខ្មែរ​យើង យើង​សង្កេត​ឃើញ​ថា មាន​អ្នកធំ​មួយ​ចំនួន​មាន​អារម្មណ៍មិនល្អ និង​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេ​ស បន្ទាប់​ពី​ពួក​គេ​បាន​ចេញពី​តំណែង​។

តាមអ្នក​ស្រាវជ្រាវ​និយាយ​ថា បន្ទាប់​ពី​ការ​ចេញពី​តំណែង ឬ​ឈប់​ធ្វើការ មនុស្ស​ខ្លះ​មាន​អារម្មណ៍​អវិជ្ជ​មាន ដូច​ជា ៖ ការ​អាម៉ាស់ កំហុស ការ​ភ័យ​ខ្លាច និង​អារម្មណ៍​នៃ​ការ​បរាជ័យ​។ដូច្នេះ ពួក​គេ​អាច​មាន​បញ្ហា​សុខភាព ដោយសារ​តែ​ផុងខ្លួន​នៅ​ក្នុង​អារម្មណ៍​ស្ត្រេ​ស និង​អវិជ្ជមាន​ទាំងនេះ​។ ប៉ុន្តែ លោក ខៀវ ក​ញ៉ា​រី​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើក​ឡើង​អំពី​គំនិត​ដ៏​ល្អ​មួយ ដើម្បី​កុំអោយ​មាន​ស្ត្រេ​ស បន្ទាប់​ពី​ការ​ចេញពី​មុខ​តំណែង​៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News