សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្តេចធិបតី ហ៊ុន ម៉ាណែត ជា«អនុប្រធាន​គណបក្សប្រជាជនកម្ពុជា»

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា«អនុប្រធាន​គណបក្សប្រជាជនកម្ពុជា» ។ នេះជាការលើកឡើងតាមរយៈសារអបអរសាទរ ពី លោក នេត្រ ភាក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភាក្ត្រា បានថ្លែងថា ៖ ខ្ញុំបាទសូមគោរពចូលរួមអបអរសាទរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា«អនុប្រធាន​គណបក្សប្រជាជនកម្ពុជា» នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ។ ជាមួយគ្នានេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន ២៣ រូបបន្ថែមទៀតដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលបោះឆ្នោតជ្រើសរើសជាសមាជិកអចិន្ត្រៃយ៍ ។

មកដល់ថ្ងៃនេះ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News