គេហទំព័រ ផែនដីថ្មី|PDT-News សូមអបអរសាទរ ព្រះមេធានុរ័ក្ខ គូ សុភាព ក្នុងឱកាសត្រូវបានតែងតាំងជា “សម្តេចព្រះឧត្តមវង្សា”!

📍គេហទំព័រ ផែនដីថ្មី|PDT-News.com ជំនួយការ☎️Tel/tegram(855) 12 296 494 #PDTបានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️PDTមិត្តជួយមិត្ត

សូមអបអរសាទរ ព្រះមេធានុរ័ក្ខ គូ សុភាព ក្នុងឱកាសត្រូវបានតែងតាំងជា “សម្តេចព្រះឧត្តមវង្សា”!


ភ្នំពេញ ៖គេហទំព័រ ផែនដីថ្មី|PDT-News សូមអបអរសាទរ ព្រះមេធានុរ័ក្ខ គូ សុភាព ក្នុងឱកាសត្រូវបានតែងតាំងជា “សម្តេចព្រះឧត្តមវង្សា”! ដោយសំណេរថា, ខ្ញុំព្រះករុណា និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តប្រគេនចំពោះព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ក្នុងឱកាសត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា “សម្តេចព្រះឧត្តមវង្សា” គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី សូមជួយប្រោះព្រំ និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ប្រគេនដល់សម្តេចព្រះឧត្តមវង្សា កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News