
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសតំបន់សុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញសាលារៀន ដោយកំណត់ល្បឿនលឿនបំផុតមិនអោយលើសពី៣០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ។
ប្រភពដដែលបានប្រកាសថា សុវត្ថិភាពតំបន់សាលារៀន ត្រូវបានបង្កើតឡើងដើម្បីការពារកុមារ ហើយឥឡូវនេះ ច្បាប់បានបញ្ជាក់យ៉ាងច្បាស់ថា ដែនកំណត់ល្បឿន៣០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ត្រូវតែអនុវត្តតាម ។










