មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោកថូ សំណាង និងបក្ខពួក២នាក់​ ត្រូវ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅតុលាការ

ភ្នំពេញ៖ លោកថូ សំណាង មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងបក្ខពួក២នាក់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូន លោក ថូ សំណាង មន្ត្រីក្រសួងការបរទេស និងបក្ខពួក២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីរសៀល ថ្ងៃទី២៣ ខែសីហា ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ​លោក សយ ច័ន្ទវិចិត្ត អ្នកនាំ ACU អះអាងប្រាប់ថា នថ្មីៗមីឌៀគ្រុប។

តាមអ្នកនាំពាក្យ ​ACU ដដែល ​បច្ចុប្បន្ន សំណុំរឿង លោក ថូ សំណាង កំពុងស្ថិតដៃតុលាការ។ ​តាមចម្លើយសារភាពរបស់ ជនសង្ស័យ ថូ សំណាង បានលួចយក សន្លឹកទិដ្ឋាការ ប្រភេទC និង Cex ជាង ៦ ០០០សន្លឹក ទៅប្រើប្រាស់ដោយខុសច្បាប់។ ចំណែក ៤ ០០០សន្លឹកទៀត ត្រូវបានបំផ្លាញចោល។ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «លោក ថូ សំណាង បានប្រព្រឹត្ត(លួចទិដ្ឋាការ) រួមជាមួយគូកនចំនួន២នាក់ទៀត គឺ ណុប រដ្ឋា និង យស់ រ៉ាណេ ដែលជាមន្រ្តីបម្រើការនៅក្រសួងការបរទេសដែរ។ ពួកគេ ត្រូវបានបញ្ជូនទៅតុលាការហើយ»។ ជាមួយគ្នាដែរ ACU ក៏រកឃើញដែរថា សន្លឹកទិដ្ឋាការ ដែលលួចខុសច្បាប់នោះ គឺប្រើប្រាស់ដោយជនបរទេស ហើយជនទាំងនេះ ជាក្រុម Online Scams។

ទិដ្ឋាការ C (Courtesy Visa) ជាទិដ្ឋាការ ផ្ដល់ទៅមន្ត្រីបរទេស ឬបុគ្គលមានទំនាក់ទំនងការទូត ដែលមកបំពេញភារកិច្ចផ្លូវការ ដល់រដ្ឋាភិបាល ឬក៏អង្គការអន្តរជាតិ។ ចំណែក ទិដ្ឋាការប្រទេស Cex ជាទម្រង់ទិដ្ឋាការ សម្រាប់ពង្រីកបន្ថែម (Extension) ឬពន្យារពេលបន្ថែមលើទិដ្ឋាការ C។

សូមជម្រាបថា លោក ថូ សំណាង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ បន្ទាប់មក លោក ថូ សំណាង ត្រូវបានតែងតាំង ជាទីប្រឹក្សានៃក្រសួងការបរទេសវិញ ដែលមានឋាន:ស្មើអគ្គនាយក៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News