ករណីអំពើពុករលួយប្រធានជញ្ជីងថ្លឹងឡានផ្លូវជាតិ លេខ៦ ឃុំប្រាសាទ ស្រុកសន្ទុក ឈ្មោះ ផន ម៉ៅ និងប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ឃុបឃិតជាមួយម្ចាស់ឡានដឹកលើសចំណុះ មិនព្រមអោយចូលថ្លឹង ចាំយកលុយ ១៥មុឺនរៀល១លើក សូមអង្គភាពប្រឆាំងអំពើពុករលួយ ACU និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងអភិបាលខេត្ត គួរមានវិធានការផ្លូវច្បាប់ផង


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងលោកជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ធំ៖ ករណីរថយន្តធុនយក្ស ចំនួនពីរគ្រឿង ដែលតែងតែគេចវេសជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៦ ឃុំប្រាសាទ ស្រុកសន្ទុក ដែលមានលោក ផន ម៉ៅ ជាប្រធានស្ថានីយ និងជាមនុស្សជំនិតរបស់លោកជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ តាមរយះឃុបឃិតជាមួយមេជញញជីង និងមន្ត្រីជញ្ជីងជាថ្នូ និងការបង់លុយចំនួន ១៥០ ០០០ រៀល ក្នុងពេលបើកឆ្លងកាត់ជញ្ជីងថ្លឹងឡានម្ដងៗនោះ ហើយត្រូវបានសមត្ថកិច្ច នៃកងរាជហត្ថខេត្តកំពង់ធំ ដឹកនាំបញ្ជាផ្ទាល់ដោយលោកសាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ធ្វើការបង្ក្រាបបាននៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០​ ស្ថិតនៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បាននាំអោយមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីមហាជន។

ទាក់ទងករណីខាងលើ មហាជនចង់ឃើញថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ACU និងលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងលោក សុខ លូ អភិបាលខេត្តកំពង់ធំ មានវិធានការផ្លូវច្បាប់លើលោក ផន ម៉ៅ ជាប្រធានស្ថានីយ និងលោកជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដែលជាអ្នកពាក់ព័ន្ធក្នុងរឿងអំពើពុករលួយ និងបើកដៃអោយឈ្មួញដឹកទំនិញលើសចំណុះបំផ្លាញផ្លូវជាតិដ៏មហន្តរាយនោះ។ ហើយបើបណ្ដែតបណ្ដោយទៅទៀត ក្រុមមន្ត្រីទាំងនេះ និងជិះសេះលែងដៃកាន់តែខ្លាំង។

សូមបញ្ជាក់ថា លោកសាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះស្ទាក់ចាប់ រថយន្តចំនួនពីរគ្រឿងជារថយន្តធុនធំ វេអងដែលបានដឹកខ្សាច់លើសទម្ងន់ នឹងពាក់ស្លាកលេខលែងក្លាយ គេច​វេស​ជញ្ជីង ក្រោមការបញ្ជាផ្ទាល់ របស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ។

តាមការបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកបានធ្វើការផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងជញ្ជីង នៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្ត​កំពង់ធំ​ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ មានការឃុបឃិតគ្នា ជាមួយ និងម្ចាស់រថយន្តដឹកខ្សាច់ប្រភេទវេអង ក្នុងមួយយប់ពី៣០ ទៅ៤០ ឡាន ដោយដឹកចេញពីស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម.ឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តដោយ​បង់លុយ ១៥ ម៉ឺនរៀលក្នុងមួយឡាន ហើយឆ្ពោះទៅខេត្តសៀមរាប ដើម្បីដាក់នៅព្រលានយន្តហោះថ្មី ក្រោយមកក្រុមបំផ្លិចបំផ្លាញ ផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិរបស់ជាតិបានប្រើល្បិច ឱ្យរថយន្តធុនយក្សទាំងនេះ បើកគេចវេសជញ្ជីង។

តៃកុង​រថយន្ត​វេ​អង​ដឹកខ្សាច់​ ឈ្មោះ​អៀង វិល័យ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំស្វាទៀប ស្រុក​ចំការលើ.ខេត្ត​កំពង់​ចាម​ បានអះអាង​ថា រាល់​ពេលរថយន្តរបស់លោក បើកមកដល់ជញ្ជីង គឺមិនបាច់ចូលថ្លឹងនោះទេ គឺបង់តែ១៥ម៉ឺនរៀលទៅអោយមន្ត្រីជញ្ជីងដែលជាកូនចៅរបស់លោក ផន ម៉ៅ ជាការស្រេច ហើយរថយន្តរបស់លោក ២គ្រឿង​ពាក់ស្លាកលេខដូចគ្នា 3A¬6578 ដោយមួយគ្រឿងមានពន្ឋ មួយគ្រឿង ទៀតអត់មានពន្ឋដោយសាររថយន្ត កាត់​តកែច្នៃ​ពី៥តោនមកវេអង។

លោក សាយ វាសនា​ ព្រះ​រាជអាជ្ញា​រង បាន​បញ្ជាក់ថា រថយន្តទាំង ២ គ្រឿងត្រូវបាននាំត្រឡប់ទៅទីតាំងជញ្ជីងថ្លឹងរថយន្ត ហើយនិងបញ្ជូនទៅ ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​តាម​នីតិវិធី។

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានអបអរសាទរ ចំពោះចំណាត់ការ របស់លោក ស៊ិន វិរៈ​ ព្រះ​រាជអាជ្ញានៃអយ្យការអម សាលាដំបូង ខេត្ត​កំពង់ធំ​ និង លោក​ សុខ​លូ​អភិបាល​ខេត្ត​កំពង់ធំ ប្រធាន​គណៈ បញ្ជាការឯកភាព រដ្ឋបាល ខេត្ត​កំពង់ធំ​ រួមចំណែក​លោក សាយ វាសនា​ព្រះ​រាជអាជ្ញា​រង និងកម្លាំង​​កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែល​បាន​បង្រ្កាប​ទប់ស្កាត់​ការដឹកលើសទម្ងន់ ដែល​បណ្ដាល​ឲ្យ​មាន​ការខូចខាត​ផ្លូវ​ថ្នល់​ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ។

មហាជនបានអំពាវនាវ សូមដល់អង្គភាពប្រឆាំងអំពើពុករលួយ ACU និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងលោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាមានវិធានការផ្លូវច្បាប់លើលោក ផន ម៉ៅ ជាប្រធានស្ថានីយ និងលោកជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។ ព្រោះអ្នកទាំង២រូប ជាអ្នកពាក់ព័ន្ធធំ ក្នុងរឿងអំពើពុករលួយ តាមរយៈការបើកដៃអោយឈ្មួញដឹកទំនិញលើសចំណុះ បំផ្លាញផ្លូវជាតិ ដ៏មហន្តរាយ និង ដើម្បីព្រមានដល់មន្ត្រីខិលខូចដទៃទៀត៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News