សម្ដេចព្រះសង្ឃនាយក​ ងួន ង៉ែត បញ្ជាឲ្យព្រះមេគណគ្រប់រាជធានី-ខេត្តទូទាំងប្រទេសសហការជាមួយសមត្ថកិច្ចចាប់ផ្សឹកភិក្ខុ​ ឡុង​ ចន្ថា​

ខណៈគេសង្ស័យថា ភិក្ខុ ឡុង ចន្ថា កំពុងលាក់ខ្លួនពួនអាត្មាគង់នៅប្រទេសថៃ ក្រោយគេចខ្លួនជាច្រើនថ្ងៃ មិនព្រមលាចាកសិក្ខាបទ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ​ ៖​ ដោយមេីលឃេីញថា​បុគ្គល​ភិក្ខុ​ ឡុង​ ចន្ថា​ ពុំបានអនុវត្តនូវកិច្ចសន្យារបស់ខ្លួនក្នុងការលាចាកសិក្ខាបទ​ ហេីយថែម​ទាំងបានរំលោភលើកិច្ចសន្យារបស់ខ្លួន​ដែលបានធ្វើជាមួយសាលាគណខេត្ត ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ​ ទេីបនៅថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ គណៈសង្ឃនាយក​ សម្ដេច នន្ទ​ ង៉ែត​ បា​នសម្រេចប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត​ ចំណាត់​ការ​បន្តលើ​អធិការណ៍ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល តម្រូវ​ឲ្យ​ចាត់​វិធានការណ៍​លាចាកសិក្ខាបទ​ ។

ក្នុងលិខិតគណៈសង្ឃនាយក​បញ្ជាក់​ថា​ សូមប្រគេនព្រះមេគណទាំង២៥ រាជ​ ធានី-ខេត្ត​ ឆ្លងតាមសង្ឃសវនាការ និងដំណោះស្រាយសាលាគណខេត្តតាកែវ​លើអធិករណ៍ភិក្ខុ ឡុង ចន្ថា រួចមកឃើញថា​ សាលាគណបានអនុវត្តចំណាត់ការបានល្អត្រឹមត្រូវតាមវិន័យ​ ពុទ្ធសាសនាហើយ ប៉ុន្តែភិក្ខុ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យារបស់ខ្លួនក្នុងការ​លាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នោះឡើយ ថែមទាំងបាន​រំលោភលើកិច្ចសន្យារបស់ខ្លួនដែល
បានធ្វើជាមួយសាលាគណខេត្ត ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារ
មកហើយ។

លិខិតគណៈសង្ឃនាយក​បញ្ជាក់​ទៀត​ថា​ គណៈសង្ឃនាយកចាត់ទុកថា ភិក្ខុ ឡុង ចន្ថា ជាបុគ្គលរបឹងរឹងរុស (ទុព្វចជាតិកភិក្ខុ )មិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងពុទ្ធសាសនាបន្តទៀតបានឡើយ។

លិខិតគណៈសង្ឃនាយក​តម្រូវ​ឲ្យ​គ្រប់ព្រះមេគណគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះឱ្យស្នាក់បន្តក្នុងសាសនានេះតទៅទៀត ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ​ ៕​


អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News