មន្ត្រីយោធាភូមិភាគ៣ ឈ្មោះ ជឿង ថេង ដែលជាឈ្មួញឈើធំនៅក្នុងខេត្តកំពង់ស្ពឺ គេចផុតពីសំណាញ់ច្បាប់យ៉ាងសុខស្រួល ដោយមានការឃុបឃិតជាប្រព័ន្ធ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ស្ពឺ៖តាមប្រភពបានឲ្យដឹងថា​ មួយរយៈកន្លងទៅនេះសមត្ថកិច្ចចម្រុះក្នុងខេត្តកំពង់ស្ពឺ​ បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងឃុំសង្កែសាទប និងឃុំតាសាល ស្រុកឱរ៉ាល់ ជាបន្តបន្ទាប់ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមជ្ឈដ្ឋាននានាគ្មានជំនឿលើសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះ គឺឈ្មួញម្ចាស់ឈើម្ចាស់រថយន្តដឹកជញ្ជូនឈើតែងគេចផុតពីវិធានការផ្លូវច្បាប់ ហើយសមត្ថកិច្ចបានត្រឹមរឹបអូសយកឈើជាវត្ថុតាងទៅរក្សាទុកប៉ុណ្ណោះ។

ហើយអ្វីដែលហួសចិត្តឈ្មួញឈ្មោះ ជឿង ថេង មន្ត្រីយោធាភូមិភាគ៣ ដែលល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់ ក៏ដូចជាឈ្មួញឈ្មោះ អាំ​ សុម៉ាលី និងប្តីឈ្មោះ ហៀប ដែលល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងសុខស្រួល។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំសង្កែសាទប និងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺឈ្មួញឈ្មោះ ជឿង ថេង និងឈ្មួញឈ្មោះ អាំ សុម៉ាលី មិនអាចប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញបន្ទុកបានឡើយ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក្នុងស្រុកឱរ៉ាល់ គឺបានត្រឹមតែធ្វើឲ្យល្អមើលព្រោះឈ្មួញដែលសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណយ៉ាងច្បាស់ទៅ​ ហើយនោះបែរជាអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងរលូនទៅវិញ។

តាមការបង្ហើបពីប្រភពមួយចំនួនបានឲ្យដឹងថា មេឈ្មួញ ជឿង ថេង មន្ត្រីយោធាភូមិភាគ៣ ក៏ដូចជាឈ្មួញឈ្មោះ អាំ សុម៉ាលី និងប្តីឈ្មោះ ហៀប អាចគេចផុតពីសំណាញ់ច្បាប់ គឺដោយសារពួកគេមានខ្នងបង្អែករឹងមាំ។ ដូច្នេះហើយទើបវិធានការរបស់លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើក្លាយទៅជារឿងឥតន័យ ព្រោះបទល្មើសព្រៃឈើក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែបន្តកើតឡើងយ៉ាងគំហុក។ ជាងនេះទៅទៀតលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងលោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ត្រូវបានប្រភពខ្លះបង្ហើបឲ្យដឹងថា ជាបង្អែករឹងមាំរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តកំពង់ស្ពឺ។

សូមរំលឹកថា ឈ្មោះ ជឿង ថេង នេះតែងតែដឹកឈើគ្មានច្បាប់អនុញ្ញាតិនោះទេ ហើយក៌ធ្លាប់​ត្រូវស​មត្ថកិច្ច បានធ្ចើការបង្ក្រាប​ជាច្រើនដងរួចមកហើយក៏នៅតែអា​ចយករួចខ្លួនដ៏ដែល និងហ៊ាន​បន្តរក​ស៊ីដឹកជញ្ជូនឈើ ផ្គើនសមត្ថកិច្ចបានរហូត ដូចនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកព្រះរាជអា​ជ្ញារង​អមសាលាដំបូងខេត្ដកំពង់ស្ពឺ បានដឹកនាំកំលាំងសមត្ថកិច្ច ចុះចាក់សោររបង របស់លោកជឿង ថេង រូបនេះ ពាក់ពន្ធ័ និងរឿងផ្ទុះអាវុធជាច្រើនគ្រាប់ និង មុខជំនួញឈើ ដ៏ធំរបស់គាត់ផងដែរ។ ហើយ​លោក ជឿង ថេង នៅតែមិនមានអ្វី​កើតឡើង រិទ្ធតែហ៊ានពង្រីកបុខរបរដឹក​ជញ្ជូនឈើរបស់ខ្លួន​កាន់តែធំកាន់​តែខ្លាំងបន្ថែមទៀត ។

តាមប្រភពពីសមត្ថកិច្ច​ដែលចុះបង្ក្រាប សូមមិនបញ្ចេញឈ្មោះ បានបង្ហើប​អោយដឹងថា​ ឈ្មោះជឿង ថេង នេះជាមន្ត្រីយោ​ធាយុទ្ធ​ភូមិភាគទី៣ ដែលជាឈ្មួញឈើដ៏មហិមា ឈ្មួញ​ឈើរូបនេះ​កន្លងមក​ធ្លា​ប់ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបញ្ជូន​ទៅតុលាការ ហើយក៏ត្រូវបានតុលាការ ធ្វើការចោទប្រកាន់ ដាក់ពន្ធធានាគា បានមួយរយៈ ដោយសារតែរឿងជំនួញឈើ និងដឹកឈើធ្វើអោយបាកស្ពានរបស់រដ្ឋផងដែរ។

ជាក់​ស្តែង នៅខែកក្កដា ឆ្នាំ២០២០ កម្លាំងអធិការ នៃអធិការដ្ឋាននគ​របាលស្រុកឱ​រ៉ាល់ដឹក​នាំដោយ លោក ប៊ុត ប៊ុនធឿន និងលោកវីរៈ​សេនីយ៍ឯក ម៉ួន លាង នាយការិ​យាល័យសន្តិសុខ​នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ក្រោម​ការចង្អុលបង្ហាញពី លោក សំ សាមួន ស្នងការនៃស្នង​ការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺបានបញ្ជាឲ្យកម្លាំងចុះបង្ក្រាបបទល្មើសជាក់ស្តែងនៅ ត្រង់ចំណុច​ចំការស្វាយចន្ទី ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៥៤-៥៥ កម្លាំងជំ​នាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ា​ល់ បានរុករកកន្លែងស្តុកឈើមួយកន្លែង ដែលស្ថិត​នៅភូមិឃុំកើតហេតុខាងលើដែលឈ្មួញកំពង់លើកត្រៀម​ដឹកជញ្ជូនតាម​រថយន្តវ៉េអ​ងកុងត័​រន័រ​បំណងយកចេញទៅក្រៅ ដោយសារមានការយកចិត្តទុកដាក់​របស់លោកប៊ុត ប៊ុនធឿន បានដាក់ភ្នាក់​ងារសម្ងាត់តាមប្រម៉ាញ់ទើបឈានដ​ល់ការទប់ស្កាត់សកម្មភាពបែបនេះបាន ។

ក្រោយពីរកម្លាំងភ្នាក់ងារបានផ្តល់ពត៌មានអោយ ភ្លាមៗ កម្លាំងបានធ្វើការ​លោមព័ន្ធទីតាំងកំពុង​ប្រព្រឹត្តបទល្មើស​ចល័តដឹកឈើយ៉ាងអនាធិបតេយ្យបានសម្រេច ក្រោយ​ពីរ​ធ្វើការបង្ក្រាប​រួចមក​បាន​ដកហូតសម្ភារះនិងវត្ថុដូចខាងក្រោមះ

១/ឃាត់រថយន្តពណ៌ត្រេអ៉ីពាក់ស្លាកលេខ ខ.ម ចំនួន០២ គ្រឿង(ដូចរូបក្នុងរូបភាព)
២/ រថយន្តវ៉េអងសណ្តោងរ៉ឺម៉កដាក់កុងត័ន័រផ្ទុកឈើ ចំនួន០១ គ្រឿង
៣/ អេសកាវ៉ាទ័រសំរាប់លើកឈើចំនួន០១គ្រឿង និង
៤/ឈើប្រភេទ ឈ្លីកចំនួន១៦១ កំណាត់។
៥/ម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វាពណ៍ខៀវ។

ចំណែកឯពួកជនប្រព្រឹត្តប​ទល្មើសពេលនោះបានរត់គេចខ្លួន ក្រោយពីរការបង្ក្រា​បកម្លាំង​អធិកា​រដ្ឋាននគរបាលស្រុកឱរ៉ាល់ បានប្រគល់សម្ភារះនិងវត្ថុ​ខាងលើជូនទៅការិយាល័យ​ដែនជម្រក​សត្វ​ព្រៃប​រិស្ថានស្រុកឱ​រ៉ាល់ ដោះស្រាយតាមនិតិវិធីច្បាប់ ប៉ុន្តែមកដល់ពេលនេះ មន្ត្រីយោធាភូមិភាគ៣ ឈ្មោះ ជឿង ថេង ដែលជាឈ្មួញឈើធំនៅក្នុងខេត្តកំពង់ស្ពឺ បានគេចផុតពីសំណាញ់ច្បាប់យ៉ាងសុខស្រួល ដោយមានការឃុបឃិតជាប្រព័ន្ធ និងធ្វើអោយឈ្មោះនេះអាចបន្តមុខរបចាស់បានដដែល៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News