
-ច្បាប់កាស៊ីណូ អនុញាត្តិឲ្យតែជនបរទេសដែលមានសិទ្ធិចូលលេងល្បែងស៊ីសង ប៉ុន្តែពេលច្រកព្រំដែនកម្ពុជា ថៃ បិទ គ្មានជនថៃ ចូលលេងល្បែងទេ មានតែពលរដ្ឋខ្មែរ
-ករណីនេះ សូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គួរពិនិត្យ និងចាត់វិធានការលុបអាជ្ញាប័នផង
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
បន្ទាយមានជ័យ៖ករណីកាស៊ីណូ គ្មានផ្លាក់យី ដែលមានទីតាំងនៅផ្លូវនាគទិព្វមួយ ភូមិក្បាលស្ពានមួយ សង្កាត់ និងក្រុងប៉ោយប៉ែត កំពុងតែបំពាន់ច្បាប់រដ្ឋ ដោយបើកឲ្យខ្មែរ ជាពិសេសក្រុមយុវជន ចូលលេងល្បែងស៊ីសងដោយសរី ទាំងយប់ ទាំងថ្ងៃ គ្មានសមត្ថកិច្ចចុះបង្ក្រាប់ទប់ស្កាត់ទេ សូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាបនពាក់ព័ន្ធជួយចាត់វិធានការផង។
ប្រភពបានរាយការណ៏ថា កាស៊ីណូ គ្មានផ្លាក់យីខាងលើ បានបើកអោយពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវជន ដែលអ្នកចូលលេងល្បែងសុីសងនៅទីនោះខ្លះមើលមុខដូចអ្នកញៀនថ្នាំថែមទៀត។

ចំពោះច្បាប់ស្ដីពីការអនុញាត្តិបើកកាស៊ីណូ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គឺមិនអនុញាត្តិអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទេ។ដូច្នេះករណីនេះ សូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គួរពិនិត្យ និងចាត់វិធានការលុបអាជ្ញាប័នកាស៊ីណូខាងលើ ដើម្បីសន្តិសុខជាតិ និងទប់ស្កាត់បទល្មើសផ្លេងៗ ដែលចេញពីអ្នកចាញ់ល្បែងនៅក្នុងការស៊ីណូនេះ។ ដោយហេតុថា ម្ចាស់កាសុីណូនេះថ្លើមធំហ៊ានបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងដែលផ្ទុយពីច្បាប់កាស៊ីណូ។
តាមការអង្កេតណ៏មើលពីក្រៅ ពលរដ្ឋខ្មែរ ក្នុងមួយថ្ងៃចំនួនរាប់ពាន់នាក់បានសម្រុកទៅលេងល្បែងស៊ីសង នៅកាស៊ីណូខាងលើ ដោយអ្នកខ្លះបាញអស់ឡាន អស់ម៉ូតូ ពេលមកដល់ផ្ទះកើតទំនាស់ បង្កហឹង្សារក្នុងគ្រួសារ៕











