ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំង គ្រប់ទឹកពីការស៊ីញ៉េផ្ទេរ កម្មសិទ្ធិដីធ្លី លុយច្រើនលឿន លុយតិចយូ ឆ្លងខែ ឆ្នាំ ថ្នាក់លើមើលផង

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន
កំពង់ឆ្នាំង៖លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី (ដ.ន.ស.ស) ខេត្តកំពង់ឆ្នាំង ចាប់តាំងពីបានឡើងជាប្រធានមន្ទីរមួយនេះ មកដល់ពេលនេះត្រូវមន្ត្រីក្នុងខេត្តកំពង់ឆ្នាំង បង្ហើបប្រាប់ថា ប្រធានមន្ទីររូបនេះកំពង់គ្រប់ទឹក ឬ ត្រូវប៉ាន់ខ្លាំង ដោយសារតែទឹកប៊ិចលោកមានតម្លៃខ្ពស់ ពេលស៊ីញ៉េលើការចេញប្លង់ដីកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដីធ្លី ដូចជាទិញលក់ដីនោះ ស៊ីម្ដងៗគឺមន្ត្រីជំនិត ឬ ជំនាញរបស់លោកយកថវិកាទៅសែនជូនលោកចាប់ពីរាប់រយដុល្លា និងដីខ្លះដល់រាប់ពាន់ដុល្លា ធ្វើអោយរូបលោកក្លាយជាអ្នកមានលុយស្ដុកស្ដមមិនបាច់ប្រឹងរកស៊ីដូចពលរដ្ឋផ្សេងទៀត។
ប្រភពបានប្រាប់ទៀតថា សម្រាប់លោកប្រធានមន្ទីរ លី សុភា រាល់ការស៊ីញ៉េរបស់ គឺ បានលុយ សូម្បីផ្ទេរកម្មសិទ្ធិដីធ្លីពីឪពុក ម្ដាយ​ មកកូន ចៅ ក៏ត្រូវចំណាយលុយ ឯកសារផ្ទេរដីធ្លីណាលុយតិចត្រូវចំណាយពេលយូ ពីរាប់ខែ ឆ្លងចូលឆ្នាំ ប៉ុន្តែបើលុយច្រើន គឺលឿនណាស់។
ករណីនេះ សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ជួយតាមដាន និងចាត់វិធានការក្នុងរឿងអំពើរពុករលួយមួយនេះ ព្រោះថា សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខិតខំយកចិត្ត និងបេះដូងប្រជាជន ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីថ្នាក់ក្រោមខិតខំបំផ្លាញ ព្រៀបបានយកជើងរាទឹក។
ទាក់ទងព័ត៌មានេះ ផែនដីថ្មី នៅរសៀលថ្ងៃទី០៦ កុម្ភះ ២០២២ នេះ មិនអាចរកការបំភ្លឺពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី (ដ.ន.ស.ស) ខេត្តកំពង់ឆ្នាំង បានទេ៕ អត្ថបទបឋមនៅមានត

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News