📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
ព្រះវិហារ៖ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ លោកចាប កុយ នៅក្នុងឆ្នាំ២០២២នេះ ត្រូវមន្ត្រីនៅក្នុងខេត្តប្រាប់អោយដឹងថា លោកប្រធានមន្ទីររូបនេះទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាសរុបខ្ទង១ពាន់លានរៀល ដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ រួមនិងការជុសជុលអគារ ចាក់សាប រៀបចំប្រព័ន្ធ លូបង្ហូទឹកនៅក្នុងមន្ទីរផងដែរ។
ប្រភពបានបន្តថា នៅឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧត្តុនិយម បានប្រគល់កិច្ចសន្យាអោយមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ អនុវត្តន៏ការងារជុសជុលនូវប្រព័ន្ធធារាសាស្រ្តចំនួន៧កន្លែងក្នុងតមលៃជាង៦០០លានរៀល។ ក្រៅពីនោះមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តព្រះវិហារ មានគម្រោងផ្ទាល់ខ្លួនក្នុងការថែទាំនិងជុសជុលប្រព័ន្ធធារាសាស្រ្តទំនប់នាគ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត តម្លៃជាង២៣០លានរៀល ដោយដាក់ដេញថ្លៃ តែមិនប្រក្រតី។
ទាក់ទងព័ត៌មាននេះ ផែនដីថ្មី បានទូរស័ព្ទសុំការបំភ្លឺពីលោកចាប កុយ ប្រធានមន្ទីរមន្ទីរធនធានទឹកខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ តុលា ឆ្នាំ២០២២កន្លងទៅនេះ លោកចាប កុយ បានអះអាងការងារទាំងនេះមានការត្រួតពិនិត្យត្រឹមត្រូវពីជំនាញ់ហិរញវត្ថុ និងអភិបាលខេត្តផងដែរ។ ប៉ុន្តែជំុំរឿងបញ្ជីរស្នាម នៃការចំណាយលំអិតនោះ គឺប្រធានមន្ទីររូបនេះមិនបានបង្ហាញ់ទេ។ ករណីបែបនេះគួរក្រសួងពាក់ពាក់ព័ន្ធមេត្តាពិនិត្យអោយបានច្បាស់លាស់ថែមទៀត៕ នៅមានត











