នាយក្រិនចាប់រំលោភក្មេងស្រី អាយុ១៣ ឆ្នាំ រហូតមានផ្ទៃពោះ ទើបបែកការណ៍ ត្រូវចាប់ខ្លួន
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
ព្រះវិហារ ៖ បុរសម្នាក់មានរហស្សនាមនាយក្រិន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកជ័យសែន ចាប់ឃាត់ខ្លួននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ ក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៣ឆ្នាំ បណ្ដាលអោយមានផ្ទៃពោះជាច្រើនខែ ។
ជនសង្ស័យមានឈ្មោះ ស៊ុម ហម ហៅនាយក្រិន អាយុ២២ឆ្នាំ រស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ចំណែកក្មេងស្រីរងគ្រោះមិនបានបញ្ជាក់អត្តសញ្ញាណឡើយ ហើយដឹងថាមានផ្ទៃពោះជាច្រើនខែទៀតផង។
នាយក្រិនបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅ ភូមិឃុំខាងលើជាមួយគ្នា។ ហើយក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យ
ជួញដូរមនុស្សនិង ការពារអានីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បន្តនីតិវិធីតាមផ្លូវច្បាប់៕











