#បែកធ្លាយប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ លោក សំ លាងទ្រី ពុករលួយក្លាយជាអ្នកមានធំលើសឧកញ៉ាដោយ ចំណេញពីការចំណាយថវិកាជាតិ

 

ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

ព្រះវិហារ៖តាមប្រភពព័ត៌មានពីខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងថា សពថ្ងៃលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បាននិងកំពុង យកមន្ទីរដែលខ្លួនគ្រប់គ្រង និងដឹកនាំនេះប្រែក្លាយទៅដូចជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក ព្រមទាំងទទួលបានផលចំណេញប្រាក់ ដ៏មហាសាលពីរលើគម្រោងជាច្រើនដែលក្រសួង ឬ រដ្ឋបាលខេត្តបានប្រគល់មកអោយមន្ទីរលោកជាអ្នកទទួលការដូចជា ស្ថាប់នា ឬ ជុសជុល ផ្លូវ ស្ពាន់ និងថ្នល់ជាដើម។
ប្រភពបានប្រាប់ឱ្យដឹងទៀតថា ចំពោះប្រាក់ដែលបានទទួលពីរដ្ឋ ដើម្បីអនុវត្តន៏ការងារនោះ បានក្លាយជាជាអាហារដ៏ផ្អែមឆ្ញាញ់របស់លោកប្រធានមន្ទីរ សំ លាងទ្រី ដោយក្នុងមួយឆ្នាំៗលោកទទួលបានសរុបច្រើន ប៊ីលានរៀល ឬ លានដុល្លា យ៉ាងស្ងាត់ស្ងៀមកម្រមានអ្នកដឹង។ ចំណែកមន្ត្រីស្ទើទាំងអស់នៅក្នុងមន្ទីរសាធារណការខេត្តព្រះវិហារ ទាំងតូច ធំ បានត្រឹមលូចសំឡឹងមើលទាំងមិនហ៊ានម៉ាត់ឡើយ។
ប្រភពបានបន្តបន្ថែមថា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ មន្ទីរសាធារណការខេត្តព្រះវិហារ ដែលគ្រប់គ្រង ដឹកនាំដោយលោក សំលាងទ្រី បានទទួលគម្រោងជាច្រើនពីរក្រសួងខ្លួន និងគម្រោងរបស់រដ្ឋបាលខេត្តមួយចំនួន តាមរយះចចារថ្លៃ។ ហើយយើងខ្ញុំសូមលើកយកមកនិយាយមួយផ្នែកតូច ក្នុងចំណោមគម្រោងជាច្រើន ដោយមិនអាចសសេរមួយលើកនិយាយអស់នោះទេ ៖គម្រោងក្រសួងឆ្នាំ២០២២
-ទី១. ទទួលគម្រោងថែទាំខួបផ្លូវលេខ៦២ ដោយក្រាលកៅស៊ូ DBST ប្រវែង ៣ ៥០០ម ទទឹង ៧ម ចិញ្ចើមសងខាងផ្លូវ ម្ខាង ១ម ចាប់ពីគ.ម ១៧៥ +៥០០ ដល់គ.ម ១៧៩+០០០ គូសគំនូសសញ្ញាចរាចណ៏ ទហំ ១៤៦ម និងដាក់បង្គោលសុវត្ថិភាព ៦០ដើម ស្ថិតនៅស្រុកជាំក្សាន ខេត្តព្រះវិហារ មានតម្លៃ២ ៤៣០ ០០០ ០០០រៀល(ពីប៊ីលាន បួនរយសាមសិបលានរៀលគត់) ស្មើនិងខ្ទង់ ៦០០ ០០០ដុល្លាអាមេរិក។
-ទី២.ថែទាំខួប ផ្លូវជាតិលេខ៦២ និង៦៤ ដោយក្រាលកៅស៊ូ DBST បន្ថែម លើ (Reseal) ប្រវែងសរុប ៧ ៨៥០ម ទទឹង​៧ម ក្នុងនោះផ្លូវជាតិលេខ៦២ ប្រវែង៤ ២០០ម ចាប់ពីគ.ម ១២៧+៨០០ ដល់ពីគ.ម ១៣២+០០ និងផ្លូវជាតិលេខ៦៤ ប្រវែង ៣ ៦៥០ម ចាប់ពីគ.ម ៧៧+៩៨០ ដល់ គ.ម ១៣២ +០០ និងផ្លូវជាតិលេខ៦៤ ប្រវែង ៣ ៦៥០ម ចាប់ពីគ.ម ៨១+៦៣០ ព្រមទាំងគូសគំនូសចរាចណ៏ ទំហំ ១ ១៩៨ម ក្នុងក្រងព្រះវិហារ និងស្រុកគូលេន តម្លៃគម្រោង ២ ២០០ ០០០ ០០០រៀល (ពីប៊ីលាន ពីរយលានរៀលគត់) ស្មើនិង៥៤០ ០០០ដុល្លាអាមេរិក។
គម្រោងរដ្ឋបាលខេត្តឆ្នាំ២០២៣
-គម្រោងទី១. ជុសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែងសរុប ២ ៨០០ម ចំនួន៣ខ្សែខ្សែទី១៖ ប្រវែង ១ ២០០ម ទទឹងខ្នងលើ៩ម កម្រាស់ដីសជាមធម្យម ១ ម៉ែត្រ ដីក្រហមកម្រាស់០.២០ម ចាប់ពីចំណុចកូនភ្មំ PK:2 000 រហូតដល់ផ្លូវកៅស៊ូចូលរម្មណីយដ្ឋានទំនប់៩៥។
ខ្សែទី២៖ ប្រវែង ៤០០ម ទទឹងខ្នងលើ៩ម កម្រាស់ដីសជាមធម្យម១ម៉ែត្រ ដីក្រហមកម្រាស់០.២០ម ចាប់ពីផ្លូវជាតិលេខ៦២ ចំណុចស្ពាន១០០ រហូតដល់កែងផ្លូវគ្រួសក្រហមទៅទំនប់៩៥។
ខ្សែទី៣៖ ប្រវែង១ ២០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់ដីសជាមធម្យម១ម៉ែត្រ ដីក្រហមកម្រាស់០.២០ម ចាប់ពីច្រមុះជ្រូកសាលាសង្កាត់ប៉ាលហាល រហូតដល់ភូមិសាម្គី ក្រុងព្រះវិហារ។ តម្លៃ ២ ៩៥២ ០០០ ០០០រៀល (ពីប៊ីលានរៀល ប្រាំបួនហាសិបពីរលានរៀល គត់) ស្មើនិងជាង៧៣០ ០០០ដុល្លា។
-គម្រោងទី២៖​ជុសជុលស្ពានប៉េតុអាមេ ប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង និងដាក់លូមូលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ២៨ម៉ែត្រ នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ តម្លៃ៥ ៩៩០ ០០០ ០០០រៀល (ប្រាំប៊ីលានរៀល ប្រាំបួយរយកៅសិបលាន រៀលគត់) ស្មើនិង១ ៤៩០ ០០០ ដុល្លាអាមេរិក។
ប្រភពបានបញ្ជាក់ឱ្យដឹងថា គម្រោងនិមួយៗដែលក្រសួង ឬ ខេត្តប្រគល់ មកអោយមន្ទីរ ទទួលការតាមការចចារថ្លៃ គឺ លោកប្រធានមន្ទីរចំណេញច្រើនណាស់ តួយ៉ាងដូចជាការ ជុសជុលស្ពានប៉េតុអាមេ ប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង និងដាក់លូមូលកាត់ទទឹងផ្លូវមុខកាត់ ១ ម៉ែត្រ ប្រវែង ២៨ម៉ែត្រ នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ តម្លៃ៥ ៩៩០ ០០០ ០០០រៀល (ប្រាំប៊ីលានរៀល ប្រាំបួយរយកៅសិបលាន រៀលគត់) ស្មើនិង១ ៤៩០ ០០០ ដុល្លាអាមេរិក។ បើគិតចំណាយពិតអស់ប្រាក់ត្រឹម ២០០ ០០០ ០០០លានរៀល ជិត៥០ ០០០ដុល្លា ដូច្នេះមហាចំណេញ។ ព្រោះស្ពាននេះ គ្រានតែជុសជុលតិចតួចសោះ តែតម្លៃមេឃ និងដីទៅវិញ ហេតុលុយរដ្ឋ។
ប្រភពបានអះអាងថា រឿងការចំណាយរួមមាន៖ ទិញដូចសម្ភារះ ដែក ស៊ីម៉ង់ត៏ ជ័រកៅស៊ូ ថ្ម ខ្សាច់ ដើម្បីអនុវត្តន៏គម្រោងទាំងនោះ គឺ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ជាអ្នកចាត់ចែង និងមិនបានធ្វើឯកសារ ចំណាយត្រឹមត្រូវ និងតម្លាភាពនោះទេ។ ហើយគ្មានការបញ្ជាក់ថា អំពីរប្រាក់សល់ ឬ ចំណេញពីការចំំណាយទាំងនោះ ប្រាប់ថ្នាក់ក្រោមដែរ មើលព្រាប់ដូចមន្ទីរនេះជាក្រុមហ៊ុនផ្ដាច់មុខរបស់លោកអញ្ជឹង។
ករណីនេះ សូមសម្ដេចមហាបវធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋមន្រ្តី
ក្រសួងអធិការកិច្ច ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកជំទាវ សោម គឹមសួរ អគ្គសវនក នៃអាជ្ញាធជាតិសវនកម្ម រួមនិងឯកឧត្តម រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន មេត្តាពិនិត្យ និងស្រាវជ្រាវករណីខាងលើផង។
ទាក់ទងព័ត៌មានខាងលើ គេហទំព័រ ផែនដីថ្មី នៅរសៀលថ្ងៃទី២៧ ​តុលា ២០២៣ បានព្យាយាមរកការបំភ្លឺពីរលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ប៉ុន្តែពុំអាចទាក់ទងបាន៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News