យានយន្តល្មើស ៥៤២គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស នាថ្ងៃទី៣០ ខែមករា

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញរបាយការណ៍ពីស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ បានរកឃើញយានយន្តល្មើសចំនួន ៥៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

នាយកដ្ឋាននគរបាលចរាចរណ៍​ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៩៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៧៩គ្រឿង, រថយន្តធំ ០៧គ្រឿង, រថយន្តតូច ៤៧៥គ្រឿង និងម៉ូតូ ៤៩៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៤២គ្រឿង រថយន្តធំ ០៧គ្រឿង រថយន្តតូច ១២១គ្រឿង និងម៉ូតូចំនួន ៤១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២០,៩៧៤គ្រឿង រថយន្តធំ ២៤៤គ្រឿង រថយន្តតូច ៤,៤២៥គ្រឿង ម៉ូតូ ១៦,៣០៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៥,២៦៦គ្រឿង, រថយន្តធំ ៩៩គ្រឿង, រថយន្តតូច ២,០៧៥គ្រឿង និងម៉ូតូ ១៣,០៩២គ្រឿង (១៣,០៩២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News