ភ្នំពេញ ៖ រឿងករណីឃា.តកម្មរំលោ.ភសេ.ពស.ន្ថវៈក្មេងស្រី ហើយរឹត.កសម្លា.ប់នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស មានព័ត៌មាន និងបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយថា ឃា.តករមានបក្ខពួកចំនួន ៨នាក់ បានចាប់ក្មេងស្រីរងគ្រោះរំលោ.ភបូក រួចសម្លា.ប់នោះ វាជារឿងមិនពិតនោះទេ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោអោយដឹងថា សូមជូនព័ត៌មានដល់មហាជនមេត្តាជ្រាបថា ករណីឃា.តកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១ ឧសភា ២០២៥ លើក្មេងស្រី ដែលខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗចំនួន០៣នាក់ តែមានប្អូនប្រុសម្នាក់នេះ(ដូចក្នុងរូបខាងក្រោម) ដែលផ្សព្វផ្សាយថា ជាករណីរំលោ.ភបូក ដែលបានលទ្ធផលថា ចំនួន០៨នាក់នោះ ជារឿងមិនពិតនោះទេ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៌៍ និងកិត្តិយសដល់គ្រួសារ នៃស.ពជាខ្លាំង ជាពិសេសមហាជនមានការយល់ច្រឡំ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ខ្ញុំបានដឹកនាំបញ្ជាផ្ទាល់លើករណីនេះ ហើយក្នុងការពិនិត្យ ធ្វើកោសល្យវិច័យលើសាកស.ព មានព្រះរាជអាជ្ញា លោកគ្រូពេទ្យ តុលាការ មន្ត្រីនគរបាលជំនាញ និងអង្កការ CPU ផងដែរ។ ដូច្នេះសូមប្អូនអ្នកផ្សាយព័ត៌មានមិនពិតខាងលើនេះ សូមរក្សាក្រមសីលធម៌វិជ្ជាជីវៈផង (សូមបកស្រាយឡើងវិញជាបន្ទាន់) ។
លោកឧត្តមសេនីយ៍ឯក ក៏បានសំណូមពរដល់ក្មួយៗស្រីៗ ឬអាណាព្យាបាលទាំងឡាយ សូមកុំឆាប់ជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូច ដែលមិនគួរទុកចិត្ត ឬហៅចេញទៅកន្លែងស្ងាត់ៗ វាអាចមានហានិភ័យដល់ក្មួយៗដូចរឿងខាងលើ។
យោងតាមអង្គការ Child Protection Unit (CPU) របស់អូស្ដ្រាលី ដែលមានជំនាញកោសល្យវិច័យ ពិសេសករណី ដែលកើតឡើងចំពោះកុមារនៅកម្ពុជា បានបញ្ជាក់ឡើងវិញ និងគាំទ្រនូវប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងថ្លែងអំណរគុណដល់លោកស្នងការ ក្នុងការកំណត់ប្រភពព័ត៌មាន ហើយបានឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបានលើកឡើង។ នគរបាលជាតិកម្ពុជា បានបើកការស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈខ្ពស់ ដោយទទួលបានលទ្ធផលដ៏អស្ចារ្យ ក្នុងការចាប់ខ្លួនជនសង្ស័យបានចំនួន បីនាក់ ក្នុងរយៈពេលមិនបានប៉ុន្មានម៉ោងផង ក្រោយពេលសាកស.ពក្មេងស្រីរងគ្រោះ ត្រូវបានគេប្រទះឃើញ។ នេះជាកិច្ចការស៊ើបអង្កេតមួយ ដ៏ស៊ីជម្រៅ និងអស់ពីកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់របស់សមត្ថកិច្ចនគរបាល ហើយសម្រេចបាន នូវលទ្ធផលដ៏អស្ចារ្យជាទីមោទនៈសម្រាប់នគរបាលជាតិកម្ពុជា ។
អង្គភាពការពារកុមារ (CPU) សូមបញ្ជាក់ក្នុងគោលជំហរមុតមាំថា អង្គភាពយើងខ្ញុំ មិនដែលបញ្ចេញមតិផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការនគរបាល ដែលកំពុងឋិតក្នុងដំណាក់កាលស៊ើបអង្កេតនោះទេ ធ្វើដូច្នេះ គឺដើម្បីរក្សាឯកជនភាពរបស់ជនរងគ្រោះ និងធានានូវភាពជឿទុកចិត្ត និងសុវត្ថិភាពរបស់ដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាល។ ជាថ្មីម្តងទៀត CPU សូមកោតសរសើរនូវលទ្ធផលការងារដ៏អស្ចារ្យរបស់សមត្ថកិច្ចនគរបាល ក្នុងការបំបែកបាននូវករណីដ៏សាហាវឃោរឃៅនេះ។ ហើយក៏សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការភ្ញាក់ផ្អើលប្រទះឃើញក្មេងស្រី ត្រូវបានឃា.តកររំលោ.ភរួចរឹតក សម្លា.ប់មានព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន ក៏បានផ្សព្វផ្សាយនៅព័ត៌មានមិនពិតមួយចំនួន ដោយបញ្ជាក់ថា ឃា.តករមានបក្ខពួករហូតដល់ចំនួន៨នាក់ បានចាប់រំលោ.ភបូកក្មេងស្រី និងបានផ្សព្វផ្សាយបញ្ជាក់ថា សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញមានទឹកកាមចំនួន៨ប្រភេទខុសៗគ្នា ដែលការផ្សព្វផ្សាយនោះ វាជាព័ត៌មានមិនពិត គ្មានក្រមសីលធម៌វិជ្ជាជីវៈឡើយ ៕











