ល្បែងភ្នាល់ទឹកភ្លៀងធំខ្នាតយក្ស ទីតាំងនៅម្ដុំអូរឬស្សី ភ្នំពេញ លេងភ្នាល់ដាក់លុយមុឺនសែនដុល្លា សុីសងខុសច្បាប់ រីឯសមត្ថកិច្ចពាក់ព័ន្ធមិនទាន់ចាត់វិធានការ ក្រុមអ្នកលេងល្បែងធ្វើតាមអំពើចិត្ត

ភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងនៅតាមតូបការហ្វេ ហាងគុយទាវ ម្តុំអូឬស្សី បាននិងកំពុងចាប់ផ្តើម ភ្នាល់លុយជាយូមកហើយ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាននៅរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការទប់ស្កាត់ ឬ បង្ក្រាបសោះឡើយ ។
ប្រភពដដែលបានបន្តថា ទីតាំងបនល្បែងសុីសងខុសច្បាប់ភ្នាល់ទឹកភ្លៀង ស្ថិតនៅសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានកំពុងបើកលេងយ៉ាងអនាធិបតេយ្យនៅតាមតូបកាហ្វេ ហាងគុយទាវ លើដំបូលផ្ទះខ្ពស់ៗ និងនៅតាមដំបូលអាគារ ប៉ុន្តែខាងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន មើលមិនឃើញ សង្ស័យខ្លាចអំណាចមេល្បែង ក៏មិនដឹង ?
សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសងខុសច្បាប់ភ្នាល់ទឹកភ្លៀង ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ពលរដ្ឋលើកឡើងថា នេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងខ្លាចថ្ងៃណាមួយប្តី និងកូនៗរបស់ពួកគាត់ ផុងខ្លួន និងល្បែងទាំងនោះ ជាហេតុធ្វើឲ្យកើតមាននូវបទល្មើសផ្សេងៗដូចជាកើតមានអំពើចោរកម្ម និងហិង្សា នៅក្នុងគ្រួសារជាដើម។ល។
ពលរដ្ឋ ក៏ដូចជា មហាជនទូទៅស្នើដល់ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គួរតែចាត់កម្លាំងជំនាញចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ ចំពោះភ្នាល់ទឹកភ្លៀងដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីលុបបំបាត់ល្បែងស៊ីសងខុសច្បាប់៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News