ប្ដីតាមទាន់ប្រពន្ឋកំពុងតែឡើងឋានសួគ៌នៅក្នុងបន្ទប់ជួល ,,នៅសង្កាត់និងខណ្ឌជ្រោយចង្វារ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖ ស្រ្តីម្នាក់ បានលួចផិតក្បត់មានសាហាយស្មន់ ខណ:កំពុងតែ
ឱបថើបគ្នាយ៉ាងផ្អែមល្ហែម ជាមួយប្រុសថ្មី នៅក្នុងបន្ទប់ជួល ត្រូវបានប្តីតាមទាន់ហើយខ្ទប់ទ្វារ រួចប្តឹងនគរបាលធ្វើជាសាក្សីឲ្យនាំខ្លួន ទៅសាកសួរ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតទ្បើងកាលពីវេលាម៉ោង ប្រមាណ២និង២០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យន័រតុន តាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្រ្តីដែលលួចមានសាហាយស្មន់នោះឈ្មោះ ល.ន អាយុប្រមាណ៣០ឆ្នាំ និងប្តីឈ្មោះ ដ.ន ភេទប្រុសអាយុ ប្រមាណ៣០ឆ្នាំ មុខរបរជាងភ្លើង និងដែក ស្នាក់នៅភូមិបាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្តី មានស្រុកកំណើតនៅខេត្តព្រៃវែង ប្រពន្ធមានស្រុកកំណើត នៅក្រុងសួង ខេត្តត្បូងឃ្មុំ។ ចំណែក បុរសលួចទាក់ទងប្រពន្ធគេឈ្មោះ ទ.ច មានលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

តាមបុរសជាប្តី បានឲ្យដឹងថា ខ្លួន និងប្រពន្ធ បានរៀបការរស់នៅជាមួយគ្នា រយ:ពេល ប្រមាណ១០ឆ្នាំ មកហើយ ពុំមានកូនចៅនោះទេ ដោយប្រពន្ធ ចេះតែយកលេសថា មិនទាន់ចង់បានកូន ។ នៅពេលមួយរយ:ចុងក្រោយ គាត់បានធ្វើដំណើរទៅធ្វើការ នៅខេត្តបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូច ជាសោះអង្គើយទំនងជាលួចមានអ្នកថ្មី ដែលជាហេតុនាំឲ្យមានទំនាស់ នៅក្នុងគ្រួសារ។

បុរសជាប្តីបន្តទៀតថា នៅមុនកើតហេតុ គាត់បានចាំឃ្លាំមើល ស្រ្តីជាប្រពន្ធ តាំងពីព្រឹកហើយ ប្រពន្ធចេញពីផ្ទះ ទៅជួបប្រុសសាហាយស្មន់ដល់បន្ទប់ជួល ដោយបានឱបថើបគ្នា នៅពេលគាត់តាមទាន់ ក៏ខ្ទប់ទ្វារប្តឹងនគរបាលឲ្យឃាត់ខ្លួន យកទៅសួរនាំតែម្តង។

ក្រោយទទួលបានបណ្ដឹង នគរបាលបានចុះទៅនាំអ្នកទាំង៣នាក់ ទៅអធិដ្ឋាន ដើម្បីសួរនាំ ។ខណ:នោះ បុរសជាប្តី មិនបានប្តឹងផ្តល់នោះទេ ហើយសុខចិត្តលែងលះគ្នា ប្រគល់ប្រពន្ធឲ្យទៅប្រុសថ្មីនោះ ជាអ្នកមើលថែទាំ បន្ត ព្រមទាំងនគរបាលបានណែនាំ កុំឲ្យមានអំពើហិង្សា ហើយឲ្យពួកគេ ទៅប្តឹងផ្តល់លែងលះគ្នា តាមផ្លូវច្បាប់នៅតុលាការ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News