ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការខេត្ត​កំពត​ ជួយសង់ផ្ទះជូនលោកយាយចិញ្ចឹមចៅចំនួនប្រាំនាក់ក្នុងបន្ទុកដែលត្រូវអគ្គីភ័យឆេះផ្ទះ ដើម្បីបានស្នាក់នៅសមរម្យឡើងវិញ

 

កំពត​៖​ ស្នងការ​នគរបាលខេត្ត​កំពត​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ លោកបានលេីកឡេីងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១០​ ខែមីនា​ ឆ្នាំ​២០២៥នេះ មានករណីឆ្លងចរន្តអគ្គីសនីមួយបានកើតឡើងនៅ ភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។

ឧត្តមសេនីយ៍ទោ​ ស្នងការ​ បានឱ្យដឹងទៀតថា​ ករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុក​ មិនអាចសង្គ្រោះបានដោយសារផ្លូវតូចរថយន្តមិនអាចចូលបាន ។

បន្ថែមពីនេះ​ លោកស្នងការ​ខេត្ត​ បានបញ្ជាក់ថា​ ករណីនេះលោកពិនិត្យឃើញថា​ លោកយាយចិញ្ចឹមចៅចំនួនប្រាំនាក់ក្នុងបន្ទុក ហើយមានជីវភាពខ្វះខាតទៀត​ ដូច្នេះ​លោករួមនិងលោកអធិការស្រុកបន្ទាយមាស​ នឹងសហការគ្នាធ្វើផ្ទះជូនលោកយាយដើម្បីបានស្នាក់នៅសមរម្យឡើងវិញឆាប់ៗនេះ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News